អ្នកបើកយន្ដហោះរូបសង្ហា ឌែន ហូកឹន (ឈ្មោះដើម រីឆាដ ថាយសឹន) ត្រូវបានបញ្ជូនទៅរំដោះ វិជ្ជបណ្ឌិត អាន វីលលាមស៍ (ឈ្មោះដើម បូបប៊ី ហ្វ៊ីលលីពស៍) ដែលកំពុងធ្វើការក្នុងព្រៃ នាប្រទេសកូឡុមប៊ី។ ទុក្ខសោករបស់អ្នកភូមិ ពីសំណាក់ឈ្មួញគ្រឿងញៀននៅទីនោះ ធ្វើឲ្យអ្នកគ្រូអាន មិនព្រមចាកចេញពីទីនោះឡើយ។ ខ្សែភាពយន្ដ ដែលថតនៅប្រទេសពើរតូរីកូនេះ បង្ហាញនូវឈុតឆាកផ្សងព្រេងដ៏ញាក់សាច់ ហើយបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅផងដែរ។ យ៉ាងណាមិញ ខ្លឹមសារសំខាន់នោះ គឺថា សូម្បីវីរបុរស ក៏ត្រូវការព្រះយេស៊ូ ឲ្យជួយសង្គ្រោះដែរ! ខ្សែភាពយន្ដនេះ ជាកម្មសិទ្ធិរបស់ ផលិតកម្ម World Wide Pictures Home Video ហើយខ្សែភាពយន្ដជាភាសាខ្មែរ ជាកម្មសិទ្ធិរបស់ ផលិតកម្ម ចៀមមាស។